ម្នាក់ស្លាប់ដោយជម្ងឺ A/H1N1 នៅកម្ពុជា

28 09 2009

យោងតាមប្រពភព័ត៌មានស៊ីនហួររបស់ចិនបានស្រង់យកសម្តីរបស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ដែលបានថ្លែងនៅក្នុងពិធីសម្ភោធអគារថ្មីរបស់ក្រសួងទេសចរណ៍ ថាមានស្រ្តីជនជាតិខ្មែរម្នាក់ដែលមានអាយុ៤០ឆ្នាំ បានស្លាប់ដោយជម្ងឺផ្តាសសាយ A/H1N1 កាលពីថ្ងៃអាទិត្យទី២៧ ខែកញ្ញា កន្លងទៅនេះ នៅឯមន្ទីរពេទ្យកាល់ម៉ែត។

តាមការបញ្ជាក់របស់ មន្រ្តីនៃរបស់ក្រសួងសុខាភិបាលកម្ពុជាថា ករណីឆ្លងជម្ងឺនេះនាពេលបច្ចុប្បន្ន បានកើនឡើងចំនួន ៨៨ករណីរួចមកហើយ។





ដំណឹងអាហារូបករណ៍

26 09 2009

Asia Pacific Scholarship Consortium នឹងចាប់បើកទទួលនូវពាក្យស្នើរសុំអាហារូបករណ៍ទៅរៀននៅមហាវិទ្យាល័យ នានានៃព្រះរាជាណាចក្រថៃ ទីក្រុងហុងកុង ប្រទេស ហ្វីលីពិន ពីថ្ងៃទី០១ ខែតុលានេះតទៅ សម្រាប់ឆ្នាំសិក្សា ២០១០ ខាងមុខនេះ។ បេក្ខជននិងបេក្ខនារីតម្រូវទៅលើជនកម្ពុជា ភូមា និងឡាវ។ សូមមើលវែបសាយនេះសម្រាប់ ព័ត៌មានបន្ថែម ៖ http://www.myanmarstudyabroad.org/apsc_schol.html

ប្រសិនបើមិត្តអ្នកអានចាប់អារម្មណ៍ និងចង់បាននូវពាក្យស្នើរសុំនោះ សូមទំនាក់ទំនងទៅកាន់ អាស័យដ្ឋានអ៊ីម៉ែល ៖ apsconsortium@gmail.cominfo@scholarshipsasia.org





សួស្តីមិត្តអ្នកអាន!

19 09 2009

‹ចង់ដឹង› សូមស្វាគមន៍ដែលលោកអ្នកបានមកកាន់ទំព័រនេះដើម្បីជជែកកំសាន្ត និងចែករំលែក នូវបទពិសោធន៍នានា។  នេះគឺជាលើកទីមួយហើយដែលនាងខ្ញុំប្រើប្រាស់នូវគេហទំព័រនេះដើម្បី ជជែកកំសាន្តជាមួយមិត្តទាំងឡាយ។ សូមជួយផ្តល់យោបល់កែតម្រូវផងណា ប្រសិនបើមានអ្វី មួយឆ្គាំឆ្គងនោះ! សូមអរគុណទុកជាមួយ… ហើយខ្ញុំសង្ឃឹមថានឹងមានមិត្តថ្មីៗមកចូលរួមក្នុង វេទិកានេះ!